(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ទំនាក់ទំនងជិតស្និទ្ធរវាងចិន-អាស៊ាន បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសិទ្ធិ និងផលប្រយោជន៍នៃការអភិវឌ្ឍប្រទេស ការបង្កើនការយោគយល់ និងជឿទុកចិត្តគ្នា រួមទាំងការលើកកម្ពស់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។

ការគូសបញ្ជាក់បែបនេះរបស់លោកបណ្ឌិត គិន ភា បានធ្វើឡើងនៅក្នុងសន្និសីទអន្តរជាតិស្តីពី «តួនាទីរបស់ចិនក្នុងសតវត្សរ៍ទី២១ និងទំនាក់ទំនងរបស់ចិនជាមួយអាស៊ាន» នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ។

បើតាមលោកបណ្ឌិត គិន ភា ទោះជាមានការឆ្លងរាលដាលជំងឺកូវីដ១៩ អាស៊ាន នៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិន ហើយនៅតែរក្សាបាននូវសន្ទុះនៃការកើនឡើង។ ក្នុងអំឡុងពេលកូវីដ១៩ ប្រទេសចិនបានដើរតួនាទី យ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្នុងតំបន់ និងសកលលោក និងក្នុងការបង្កើនល្បឿននៃការស្តារសេដ្ឋកិច្ចឡើងវិញ។

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិរូបនេះ បានបន្តថា នៅក្នុងក្របខណ្ឌ នៃគោលនយោបាយការបរទេសនៃប្រទេសចិន លោក ស៊ី ជីនពីង បានអះអាងជាថ្មីក្នុងឆ្នាំ២០១៩ថា ប្រទេសចិន ប្តេជ្ញាចំពោះគោលការណ៍ មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។ ប្រទេសចិននឹងបន្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងពង្រឹងលើមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសដទៃ។

បន្ថែមពីនេះលោកបណ្ឌិត គិន ភា បានបញ្ជាក់ថា ទាក់ទងនឹងទំនាក់ទំនងចិន-អាស៊ាន ភាគីទាំងពីរទទួលបានកិច្ចសហប្រតិបត្តិការល្អនៅក្នុងអង្គការក្នុងតំបន់និងអន្តរជាតិ ដូចជា វេទិកាតំបន់អាស៊ាន, APEC, កិច្ចប្រជុំអាស៊ី-អឺរ៉ុប និងអង្គការសហប្រជាជាតិ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ភាពដៃគូ និង រក្សាសណ្តាប់ធ្នាប់អាស៊ាន (គោលការណ៍អាស៊ាន, បើអាស៊ានបែកបាក់ នោះវានឹងវិលទៅរកអាស៊ាន មុនឆ្នាំ១៩៩៧ ពោលគឺអាស៊ាន នៅតែជាវេទិកាបម្រើឱ្យមហិច្ឆតាមហាអំណាច)។

មន្ត្រីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបន្តថា ដៃគូយុទ្ធសាស្រ្ត ១៨ឆ្នាំ(២០០៣) ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ សនិ្នសីទថ្នាក់ដឹកនាំចិន និងអាស៊ានលើកទី២១ បានប្រារព្ធធ្វើនៅប្រទេសសិង្ហបុរី «ទស្សនទានស្តីពី ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិន និងអាស៊ាន ឆ្នាំ២០៣០» ដែលត្រូវបានអនុម័តក្នុងសនិ្នសីទលើកនេះបានជំរុញទំនាក់ទំនងភាព ជាដៃគូយុទ្ធសាស្ត្រទ្វេភាគីឱ្យឆ្ពោះទៅរក ឆ្នាំ២០៣០។

បន្ថែមពីនេះលោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន( ASEAN-China FTA -ACFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (Regional Comprehensive Economic Partnership Agreement -RCEP)៕