(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ។

ពិធីនេះ ប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ស្ថិតក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួម ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងស្ថាទូត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

កម្មវិធីនេះ ប្រព្រឹត្តឡើងដើម្បីប្រកាសដាក់ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ «តាមគន្លងប្រក្រតីភាព ថ្មី សម្រាប់ឆ្នាំ ២០២១ -២០២៣» ជាផ្លូវការ ក៏ដូចជាធ្វើការផ្សព្វផ្សាយអំពីឯកសារយុទ្ធសាស្ត្រ ខាងលើនេះ ដើម្បីគាំពារដល់ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ទាំងក្នុង រយៈពេលខ្លី និងមធ្យម ដើម្បីឲ្យត្រឡប់ទៅកំណើនសក្តានុពលភាព និងពង្រឹងភាពធន់សម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយ ចីរភាព និងបរិយាប័ន្នរយៈពេលវែង៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន៖