(ភ្នំពេញ)៖ ព្រះគ្រូអនុគណខណ្ឌទាំង១៣ ក្នុងរាជធានីភ្នំពេញ បានចេញញត្តិដាច់ដោយឡែកពីគ្នា ដោយប្រកាសគាំទ្រចំពោះសង្ឃដីការសម្រេច ស្តីពីដំណោះស្រាយ លើករណីអធិករណ៍ ក្នុងវត្តបារមីគិរីខេមរាភ្នំបិតាធំ វត្តខ្មែរនៅប្រទេសជប៉ុន។ នេះបើតាមញត្តិគាំទ្រដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ។

ញត្តិគាំទ្ររបស់ព្រះគ្រូអនុគណខណ្ឌទាំង១៣ ក្នុងរាជធានីភ្នំពេញ បានមានសង្ឃដីកាដូចៗគ្នាថា «សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសង្ឃដីកាសម្រេចស្តីពីដំណោះស្រាយលើករណីអធិករណ៍វត្តបារមីគិរីខេមរាភ្នំបិតាធំ (ហៅវត្តលោកយាយជំទាវហេង) វត្តខ្មែរនៅប្រទេសជប៉ុន ដែលត្រូវបានដឹកនាំរៀបចំប្រជុំដោះស្រាយដោយគណៈសង្ឃនាយក និងថេរសភាពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាប័នជំនុំជម្រះកំពូលរបស់សង្ឃ ក្រោមព្រះអធិបតីភាពរបស់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ និងជាព្រះប្រធានថេរសភាពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃអង្គារ ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងមក»។

ជាមួយគ្នានេះក្នុងញត្តិក៏ធ្វើការថ្កោលទោស ចំពោះទង្វើអសីលធម៌ អសុជីវធម៌ គ្មានធម៌វិន័យ និងសម្ដីជេរប្រមាថកាតទានរបស់បុគ្គល ពឿយ មេត្តា ចំពោះគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកំពូល របស់សង្ឃជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ដែលពុំអាចទទួលយកបានជាដាច់ខាត៕

ខាងក្រោមនេះជាញត្តិគាំទ្រសង្ឃដីការសម្រេច៖