(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៦៥៦,៣៩៣នាក់ហើយ ដែលកើនឡើងជាង២មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០១,៣៣៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦១,០៧២នាក់ (ស្លាប់ ១៤៤,០៣៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៣៧,៧៨៤នាក់ (ស្លាប់ ៥០,៩១៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧២៨,២០៣នាក់ (ស្លាប់ ៣១,២២១នាក់)
* ថៃ ឆ្លងចំនួន ២,១៩៩,០៦១នាក់ (ស្លាប់ ២១,៤៧១នាក់)
* វៀតណាម ឆ្លងចំនួន ១,៥៨៨,៣៣៥នាក់ (ស្លាប់ ៣០,២៥១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៨,៨៣៨នាក់ (ស្លាប់ ១៩,២៣៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៧៦,៧២០នាក់ (ស្លាប់ ៨១៨នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៤៣០នាក់ (ស្លាប់ ៣,០០៦នាក់)
* ទ្បាវ ឆ្លងចំនួន ១០០,៥២៤នាក់ (ស្លាប់ ២៨៤នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៤២៦នាក់ (ស្លាប់៩៨នាក់)៕