(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៥ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៧០៧,១០២នាក់ហើយ ដែលកើនឡើងជាង២មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០២,១៥៩នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦១,៤១២នាក់ (ស្លាប់ ១៤៤,០៤៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨៣៨,០៣២នាក់ (ស្លាប់ ៥១,០៥០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៣៥,២៤១នាក់ (ស្លាប់ ៣១,២៩០នាក់)
* ថៃ ឆ្លងចំនួន ២,២០៤,៦៧២នាក់ (ស្លាប់ ២១,៥២៨នាក់)
* វៀតណាម ឆ្លងចំនួន ១,៦២០,៨៦៩នាក់ (ស្លាប់ ៣០,៧៦៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៩,៣២៧នាក់ (ស្លាប់ ១៩,២៤៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៧៧,៣០៧នាក់ (ស្លាប់ ៨២០នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៤៤០នាក់ (ស្លាប់ ៣,០០៧នាក់)
* ទ្បាវ ឆ្លងចំនួន ១០៤,៣៧៣នាក់ (ស្លាប់ ៣០៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៤២៩នាក់ (ស្លាប់៩៨នាក់)៕