(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៥នាក់ (ករណីនាំចូលទាំងអស់ប្រភេទអូមីក្រុង), ជាសះស្បើយ១៣នាក់, ស្លាប់ចំនួន១នាក់ (១នាក់អត់បានចាក់វ៉ាក់សាំង)

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៨០លាន ៣៣ម៉ឺននាក់ ស្លាប់ជាង ៥លាន ៤១ម៉ឺននាក់ និងជាសះស្បើយជាង ២៥០លាន ៣៦លាននាក់!

៣៖ រដ្ឋសភាបន្តសម័យប្រជុំ នៅព្រឹកថ្ងៃ២៩ ខែធ្នូ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម

៤៖ អូស្ត្រាលីរាយការណ៍ពី «ករណីស្លាប់ដំបូង» ដោយសារមេរោគបំប្លែងថ្មី «អូមីក្រុង»

៥៖ ក្រសួងការពារជាតិ នឹងប្រារព្ធពិធីឲ្យអធិកអធមនៅវិមានឈ្នះឈ្នះ ដើម្បីអបអរសាទរខួប២៣ឆ្នាំ ទិវានយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន

៦៖ មន្ត្រី UN បង្ហាញក្តីតក់ស្លុតខ្លាំង និងទាមទារឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ស៊ើបអង្កេតករណីសម្លាប់រង្គាលជនស៊ីវិល ៣៥នាក់

៧៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ៖ ការប្រារព្ធខួបលើកទី២៣ឆ្នាំ ទិវានយោបាយឈ្នះឈ្នះ ក្នុងបរិបទកូវីដ១៩ ជារបត់ប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កម្ពុជា ក្រោមមាគ៌ាដឹកនាំរបស់សម្តេចតេជោ

៨៖ របាយការណ៍អន្តរជាតិ៖ គ្រោះមហន្តរាយធម្មជាតិ បង្កការបំផ្លិចបំផ្លាញគិតជាទឹកប្រាក់ ១៧០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១នេះ

៩៖ ក្រសួងពាណិជ្ជកម្ម រកចំណូលបាន ១៣លានដុល្លារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១

១០៖ កូរ៉េខាងត្បូងអនុម័ត ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ របស់ក្រុមហ៊ុន Pfizer សម្រាប់ការប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់

១១៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញលេខទូរស័ព្ទអធិការខណ្ឌ និងមេប៉ុស្ដិ៍ទូទាំងរាជធានី សម្រាប់សុំអន្តរាគមន៍ និងជួបបញ្ហាផ្សេងៗ

១២៖ ករណីឆ្លងក្នុងស្រុកកើនឡើងនៅប្រទេសចិន ខណៈទីក្រុង Xi'an ឈានចូលថ្ងៃទី៥ នៃការបិទខ្ទប់

១៣៖ ក្រសួងសុខាភិបាលកម្ពុជា ទទួលបានឱសថ Favipiravir ១ពាន់ប្រអប់ពីក្រុមហ៊ុន VIATRIS សម្រាប់ព្យាបាលអ្នកជំងឺកូវីដ

១៤៖ រដ្ឋ New York មើលឃើញកំណើនអត្រាក្មេងៗត្រូវចូលមន្ទីរពេទ្យ ដោយសារកូវីដ១៩ ខណៈ Omicron កំពុងលុកលុយសហរដ្ឋអាមេរិក

១៥៖ រដ្ឋមន្ត្រីទេសចរណ៍ ថោង ខុន៖ ពីរថ្ងៃចុងសប្តាហ៍ ភ្ញៀវទេសចរផ្ទៃក្នុងជាង២៥ម៉ឺននាក់ បានចេញដើរកម្សាន្ត កើនឡើងជិត ២៥% !

- ព័ត៌មាន Fresh News Plus

១៖ iPhone 14 អាចនឹងមាន RAM ធំជាងម៉ូដែលជំនាន់មុនៗ និងអាចថតវីដេអូបានក្នុងកម្រិត 8K

២៖ Huawei ចាប់ផ្ដើមចេញមុខប្រកួតប្រជែងជាមួយនឹង Tesla ទៅលើទីផ្សាររថយន្តអគ្គិសនីក្នុងស្រុក

៣៖ ខ្សែប្រយុទ្ធ Martial ប្រាប់ក្លិប Man Utd ពីបំណងចាកចេញរបស់លោកពីទឺកដី Old Trafford

៤៖ Man City បង្កើនការនាំមុខកំពូលតារាងដាច់ ៦ពិន្ទុ នៅពេលយកឈ្នះ Leicester ៦-៣

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)