(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៩ ខែធ្នូ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មាន ស្តីពី ភាពជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២។ សន្និសីទសារព័ត៌មាននេះ ធ្វើឡើងនៅទីស្តីការក្រសួង ដោយមានការចូលរួមពីតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ និងមានការចូលរួមពីតំណាងអង្គទូតនានា ប្រចាំកម្ពុជាផងដែរ៕