(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើនត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗចំនួន១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ សម្តេចតេជោ ហ៊ុន សែន បង្ហើបថា នឹងរៀបចំច្បាប់កំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្រ្តី ក្រោយចាកចេញពីតំណែង ប៉ុន្តែមិនកំណត់អាណត្តិឡើយ http://fna.asia/5564bf4

២៖ បាតុករនៅមុខក្រុមហ៊ុនណាហ្គាវើល ៩នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម http://fna.asia/4b60d25

៣៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ មានករណីផ្ទុះគ្រាប់បែក២គ្រាប់ នៅក្បែរស្ថានទូតខ្មែរប្រចាំនៅមីយ៉ាន់ម៉ា មិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ http://fna.asia/68b5abd

៤៖ ប្រេសិតពិសេសអង្គការសហប្រជាជាតិ ត្រៀមខ្លួនសហការជាមួយកម្ពុជា ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា http://fna.asia/8d34e91

៥៖ សម្តេចតេជោ ហ៊ុន សែន៖ នរណាក៏ដោយដែលធ្វើឱ្យប៉ះពាល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែកម្ទេចចោល http://fna.asia/f63cf90

៦៖ លោក សម រង្ស៉ី គួរស្វែងរកនិងបង្ហាញមេដឹកនាំយុវជនបន្តវេនរបស់ខ្លួន ដើម្បីកុំឱ្យខ្មាស់គណបក្សប្រជាជនកម្ពុជា http://fna.asia/909e829

៧៖ លោក ហ៊ុន ម៉ាណែត៖ កងទ័ពដាច់ខាតត្រូវពង្រឹងស្មារតីនៃការស្មោះត្រង់ចំពោះជាតិ ប្រជាជន ការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងការពារសន្តិភាពឲ្យបានដាច់ខាត គ្រប់កាលៈទេសៈ ទោះក្នុងតម្លៃណាក៏ដោយ http://fna.asia/a8b2f4b

៨៖ ទីបំផុតតុលាការសម្រេចឃុំខ្លួនមេចោរប្លន់ William Guang និងបក្ខពួក ពាក់ព័ន្ធករណីប្លន់នៅផ្ទះ អ៊ាន សៀវម៉ី http://fna.asia/b7f45c3

៩៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង RCEP ចូលជាធរមានហើយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ http://fna.asia/b51760d

១០៖ ធនាគារជាតិនៃកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជានឹងបន្ដងើបឡើង ក្នុងអត្រា៥ភាគរយ នៅឆ្នាំ២០២២ http://fna.asia/5c16fc9