(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងថា យេីងរួមគ្នាអភិវឌ្ឍន៍បន្តទៀតខណៈដែលប្រទេសជាតិមានសន្តិភាព មកដល់សព្វថ្ងៃនេះគឺកេីតឡេីងដោយសារគណបក្សប្រជាជនកម្ពុជា។

ការថ្លែងបែបនេះ នារសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ដែលលោក វង សូត ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង អញ្ជើញសន្និបាតបូកសរុបលទ្ធផលការងារយៈពេល៥ឆ្នាំ២០១៧-២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៥ ឆ្នាំ ២០២២-២០២៧ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ឆ្លៀតឱកាសនោះដែរ លោក វង សូត បានជំរុញដល់មន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអសត្រូវថែរក្សានូវសមិទ្ធផលនានាដែលបានកេីតចេញពីស្នាដៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបន្តរួមគ្នាអភិវឌ្ឍន៍បន្ថែមទៀតស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះដែរ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាជនជានិច្ច ទោះបីកាលៈទេសៈណាក៏ដោយ ពោលគឺធ្វេីយ៉ាងណាលេីកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសេីរឡេីង។

លោកប្រធានក៏បានលេីកទឹកចិត្តដល់សកម្មជនបក្សទាំងអស់ត្រូវមាន សមត្ថភាព ចំណេះដឹង និងសាមគ្គីភាពគ្នា ដេីម្បីឈានទៅយកជ័យលាភី សម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ។

ជាចុងបញ្ចប់នៃសន្និបាត រដ្ឋមន្ដ្រី វង សូត បានអំពាវនាវដល់មន្ត្រី CPPទាំងអស់ត្រូវយកចិត្តទុកដាក់ការពារទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ព្រោះថាកូវីដមិនភ្លេចយេីងទេដោយត្រូវបន្តអនុវត្តន៍បីកុំ និងបីការពារ និងត្រូវរៀនរស់តាមគន្លងថ្មី ហេីយជាពិសេសនោះត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសេីរ៕