(ភ្នំពេញ)៖ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍មួយ នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានរបៀបវារៈសំខាន់ៗចំនួន៦។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

របៀបវារៈទាំង៦ នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ខាងមុខនេះ មានដូចខាងក្រោម៖

*១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាស ពាណិជ្ជកម្ម ទៅក្នុងរបៀបវារៈសម័យប្រជុំ លើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤។

*២៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ទៅក្នុងរបៀបវារៈ សម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤។

*៣៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ទៅក្នុងរបៀបវារៈសម័យ ប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤។

*៤៖ កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤។

*៥៖ ពិនិត្យ និងសម្រេចលើរបាយការណ៍ទូទាត់ថវិការបស់ព្រឹទ្ធសភា ឆ្នាំ២០២១។

*៦៖ ពិនិត្យ និងសម្រេចអំពីគោលការណ៍បែងចែក និងប្រើប្រាស់ថវិកាព្រឹទ្ធសភាឆ្នាំ២០២២៕