(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១១ករណី ក្នុងនោះ ប្រេីប្រាស់៥ករណី និងជួញដូរ៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៧នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២៦ករណី ឃាត់មនុស្ស៤២នាក់ (ស្រី២នាក់)៕