(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៥,១៣៧,៣២៦នាក់ហើយ ដែលកើនឡើងជាង ៥មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៦,៩៧១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៦៥,១៨៧នាក់ (ស្លាប់ ១៤៤,១២១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៩១០,៦៦៤នាក់ (ស្លាប់ ៥១,៨៧១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៧៨០,០៨០នាក់ (ស្លាប់ ៣១,៦៤៤នាក់)
* ថៃ ឆ្លងចំនួន ២,២៥២,៧៧៦នាក់ (ស្លាប់ ២១,៧៩៩នាក់)
* វៀតណាម ឆ្លងចំនួន ១,៨៥៩,៨៤១នាក់ (ស្លាប់ ៣៣,៨៧៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣១,៨០១នាក់ (ស្លាប់ ១៩,២៨៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៨៣,៩៩១នាក់ (ស្លាប់ ៨៣៧នាក់)
* កម្ពុជា ឆ្លងចំនួន ១២០,៥៦៤នាក់ (ស្លាប់ ៣,០១៥នាក់)
* ទ្បាវ ឆ្លងចំនួន ១១៦,៨៩០នាក់ (ស្លាប់ ៤២១នាក់)
* ព្រុយណេ ឆ្លងចំនួន ១៥,៥៣២នាក់ (ស្លាប់៩៨នាក់)៕