(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩នោះទេ, រយៈពេល៤ថ្ងៃជាប់គ្នាហើយ ចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២២មក កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន២៧នាក់ (ជាករណីនាំចូលប្រភេទអូមីក្រុងទាំងអស់), អ្នកជំងឺចំនួន១២នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៥៩១នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,០០៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕