(ព្រៃវែង)៖ លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ ចំនួនប្រមាណជិត ៤០០ នាក់ នៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារខេត្តព្រៃវែង។

មានមតិសំណេះសំណាលជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជាង ៤០០នាក់នាឱកាសនោះ លោក ស្តើង សុខុម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយក លោកគ្រូ អ្នកគ្រូ ទាំងអស់នៅក្នុងវិទ្យាល័យ ហ៊ុន សែន កំចាយមារ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបំពេញតួនាទីក្នុងស្មារតីជាអ្នកទទួលខុសត្រូវខ្ពស់លើជោគវាសនារបស់យុវជនខ្មែរ, ជាអ្នកសាបព្រោះអប់រំទូន្មានបណ្តុះបណ្តាលផ្សព្វផ្សាយទាំងចំណេះដឹង ចំណេះធ្វើ ទាំងបែបវិទ្យាសាស្រ្ត និង សង្គមសាស្រ្ត ដល់សិស្សានុសិស្សទទួលបានលទ្ធផលដ៏ល្អប្រសើរ។

លោករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា «លទ្ធផលដែលសម្រេចបាននាពេលនេះ គឺជាការខិតខំរបស់ក្មួយៗខ្លួនឯងផ្ទាល់ផង ជាការខិតខំរបស់មាតា បិតា លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ។ ជាពិសេសរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំនាំយកមកជូនប្រទេសជាតិ និង ប្រជាជននូវសុខសន្តិភាពេញលេញនិងធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្តិភាពសង្គម ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងឲ្យបងប្អូនប្រជាពលរដ្ឋអាចប្រកបរបរទទួលទាន និងមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ហើយក្មួយៗ ជាយុវជន យុវតី បានចូលរៀនសូត្រ និង ប្រកបការងារទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន»

លោកប្រធានក្រុមការងារបានបន្តថា «សុខសន្តិភាព គឺជាឱកាសសម្រាប់ក្មួយៗកសាងសមត្ថភាពខ្លួន ឱ្យក្លាយជាកូនល្អជាពលរដ្ឋល្អ និងជាធនធានមនុស្សប្រកបដោយថាមភាពសម្រាប់ប្រទេសជាតិ សម្រាប់ក្រុមគ្រួសារ សម្រាប់ខ្លួនឯងនិងសសម្រាប់ស្រុកភូមិរបស់យើងផងដែរ»

លោក ស្តើង សុខុម បានសំដែងការដឹងគុណផងដែរ ចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចពោធិសាល ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានដើមកំណើតនៅស្រុកកំចាយមារ សម្តេចទាំងពីរបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនមានទាំងផ្លូវថ្នល់ ប្រឡាយទឹក មន្ទីរពេទ្យ សាលារៀន ទឹកស្អាត វត្តអារ៉ាម ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋទាញយកផលប្រយោជន៍ពីសមិទ្ធផលទាំងអស់នោះ ជាពិសេស គឺហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ។ ស្រុកកំចាយមារមិនមែនមានត្រឹមវិទ្យាល័យដែលមានអគារកម្ពស់៣ជាន់ដ៏ល្អស្អាតនោះទេ ស្រុកមានរហូតដល់សាកល វិទ្យាល័យ ដែលជាថ្នាលបណ្តុះធនធានមនុស្សដ៏សំខាន់របស់ជាតិ ។ ដូចនេះក្នុងនាមជាយុវជន យុវតី ដែលទទួលបានផលប្រយោជន៍ពីសមិទ្ធផលនេះ ត្រូវដឹងគុណចំពោះថ្នាក់ដឹកនាំដូចពាក្យខ្មែរមួយពោលថា៖ «ហូបផ្លែឈើ ត្រូវនឹងដល់គុណរបស់អ្នកដាំដើមឈើ»។ ដូចនេះត្រូវដឹងគុណគណបក្សប្រជាជនកម្ពុជា ដែលបានជួយដល់យើងរហូតមកពេលជួបគ្រោះប្រល័យពូជសាសន៍, ពេលលំបាក, ពេលមានកូវីដ១៩ កើតឡើង តើអ្នកណាជួយយើងគឹមានតែគណបក្រប្រជាជនមួយប៉ុណ្ណោះ ដូចនេះជាការដឹងគុណគណបក្សប្រជាជនក្មួយជាយុវជនត្រូវតែតបស្នងតាមរយៈការបន្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត។

ដោយឡែកចំពោះក្មួយៗដែលពុំបានប្រលងជាប់ ត្រូវខិតខំសិក្សារៀនសូត្របន្តទៀត មិនមែនបានសេចក្តីថា អនាគតត្រូវបិទបញ្ចប់ត្រឹម នឹងហ្នឹងទេ រាជរដ្ឋាភិបាលមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងអប់រំ ក៏បានបើកឱកាសឱ្យសិស្សដែលប្រឡងមិនជាប់អាចមានឱកាសចូលរៀនយកបរិញ្ញាបត្រ រងដែលអាចឲ្យក្មួយៗអាចចូលរៀនយកជំនាញមួយច្បាស់លាស់សម្រាប់អនាគត ឬ ក៏ត្រូវខិតខំរៀនបន្តទៀតដើម្បីប្រឡងនៅឆ្នាំក្រោយ។

នៅក្នុងឱកាសនោះ លោកប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំចាយមារ ក៏បានផ្តល់នូវទស្សនៈ និងបទពិសោធន៍ជាពុទ្ធិសម្រាប់សិស្សានុសិស្ស ដែលត្រូវបន្តការសិក្សាលើមុខជំនាញសម្រាប់អនាគតរបស់ខ្លួន។ លោកប្រធានក្រុមការងារបានលើកឡើងថា ជាបទពិសោធន៍នៅពេលបញ្ចប់ថ្នាក់ចំណេះដឹងទូទៅសិស្សមួយចំនួន បានចាប់យកជំនាញនៅមហាវិទ្យាល័យបន្តទៀត ក៏ប៉ុន្តែអ្នកខ្លះក៏ស្វះស្វែងរកការងារធ្វើឬកសាងគ្រួសារ។ ក៏ប៉ុន្តែនៅក្នុងសម័យសាកលភាវូបនីយកម្ម គឺទាមទារឱ្យត្រូវតែមានសមត្ថភាពយ៉ាងហោចណាស់ ក៏ត្រូវរៀនឱ្យបានសញ្ញាបត្របរិញ្ញាបត្រមួយជាទុនសម្រាប់ជីវិតផងដែរដូចនេះក្មួយៗមានឱកាសហើយ ត្រូវខំប្រឹងបង្កើនសមត្តភាពរបស់ខ្លួន។

លោកប្រធានក្រុមការងារ ក៏បានជួយតម្រង់ទិសដល់ក្មួយៗថា ដើម្បីឱ្យទទួលបានជោគជ័យក្នុងជីវិតក្មួយៗចាំបាច់ត្រូវជ្រើសរើសជំនាញដែលខ្លួនពេញចិត្ត ហើយក៏ត្រូវមើលទៅលើទីផ្សារការងារផងដែរ ព្រោះថាប្រសិនជាមុខវិទ្យាដែលរៀនចប់ហើយ ទៅធ្វើការចំជំនាញដែលរៀន នោះវាជាការល្អ។ តែបើមុខវិជ្ជាដែលរៀនចប់ហើយ បែរជាមិនមានការងារធ្វើ ហើយទៅធ្វើការងារខុសជំនាញ នោះគឺវាមិនទទួលបានលទ្ធផលល្អនោះទេ។ ដូចនេះការជ្រើសរើសជំនាញត្រូវ គឺអនាគតទៅមុខល្អ,ជ្ រើសរើសការងារត្រូវ គឺអនាគតល្អប្រសើរ, ជ្រើសរើសគ្រួសារបានត្រឹមត្រូវគឺអនាគតប្រពៃបីចំណុចនេះគឺសំខា ន់ណាស់សម្រាប់យុវវ័យៗម្នាក់ៗត្រូវដើរទៅមុខ។

លោករដ្ឋលេខាធិការ ក៏បានលើកឡើងជាការផ្តាំផ្ញើដល់ ក្មួយៗត្រូវចេះប្រើពេលវេ លាដ៏មា នតម្លៃ ដើម្បី ក្រេបជញ្ជក់ នូវចំណេះ ដឹងចំណេះធ្វើឱ្យបានទូលំទូលាយហើយ ក្រៅពី ការសិក្សាក្មួយៗ អាចចូ លរួមក្នុងកិច្ចការសង្គម ដើម្បីដកស្រ ង់បទពិសោធន៍ ការងារសម្រាប់ជីវិត។ ជាមួយនេះ ត្រូវខិតខំធ្វើយ៉ាងណាថែទាំសុខភាពរបស់ខ្លួន ឱ្យបានល្អ ព្រោះបញ្ហាសុខភាពនេះសំខាន់ណាស់ មានសុខភាពគឺមានអ្វីទាំងអស់ រាប់ទាំងមានធនធានម នុស្សប្រកបដោយសមត្តភាពសម្រាប់ពង្រឹងការអភិវឌ្ឍជាតិផងដែរ។

ជាមួយគ្នានេះលោក ស្តើង សុខុម ក៏បានណែនាំឲ្យសិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមិនទាន់ទទួលបានអាហារូបករណ៍ត្រូវ ខិតខំស្វែងរកអាហារូបករណ៍នៅក្នុងស្រុកកំចាយមារ ដែលមានសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារឬក៏អាចរកនៅខេត្តព្រៃវែងដើម្បីបានបន្តការសិក្សា ឬក៏អាចទៅសិក្សានៅភ្នំពេញ ប្រសិនជារកមិនបានក្រុមការងារនិងប្រឹងជួយទៅតាមលទ្ធភាព។

ក្នុងឱកាសនោះលោក ស្តើង សុខុម បានប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ចំនួន ២នាក់ដែលម្នាក់ៗទទួលបានថវិកា ២លានរៀន និងអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) រយៈពេល ៤ ឆ្នាំ, សិស្សនិទ្ទេស B ចំនួន ២៤ នាក់ ទទួលបានថវិកាម្នាក់ ១៥ម៉ឺនរៀល, សិស្សនិទ្ទេស C ចំនួន ៤៣នាក់ ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល, សិស្សនិទ្ទេស D ចំនួន ៧៨នាក់ ទទួលបានថវិកាម្នាក់ ៦ម៉ឺនរៀល, សិស្សនិទ្ទេស E ចំនួន ១០៤នាក់ ទទួលបានថិវកាម្នាក់ ៤ម៉ឺនរៀល និង សិស្សនិទ្ទេស F ដែលធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៣៧នាក់ ទទួលបានថវិកាម្នាក់ ៣ម៉ឺនរៀល។

លោកគ្រូ អ្នកគ្រូ ចំនួន ៧៣នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល, ក្រុមយុវជនកាយរិទ្ធ, យុវជនកាកបាទក្រហម និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ៣០នាក់ ទទួលបាន ថវិកាម្នាក់ ៣ម៉ឺនរៀល, ជូនសាកលវិទ្យាល័យជាស៊ីមកំចាយមារចំនួន ២លានរៀល, ជូនដល់សាលាស្រុកសម្រាប់ការរៀបចំកម្មវិធីចំនួន ១លានរៀល, ជូនកម្លាំងនគរ បាលចំនួន ៥០ ម៉ឺនរៀល និងជូនដល់សិស្សនិទ្ទេស A នៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារចំនួន ២នាក់ម្នាក់ ១ លានរៀលស្មើ ២លាននាក់។ សរុបការចំណាយទាំងអស់មានចំនួន ៣៤,៩០០,០០០ រៀល៕