(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានចេញវីដេអូគោលការណ៍ណែនាំស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ តាមគន្លងប្រក្រតីភាពថ្មី ក្នុងគោលបំណងឱ្យម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរៀបចំទីតាំងរបស់ខ្លួនឱ្យបានសមស្របនឹងគន្លងប្រក្រតីភាពថ្មី។

ការដាក់ចេេញគោលការណ៍ណែនាំនេះ គឺដើម្បីផ្ដល់សេវាកម្មដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជា ប្រកបដោយភាពកក់ក្ដៅ ទំនុកចិត្ត និងមិនបារម្ភពីការឆ្លងមេរោគកូវីដ១៩ ក្នុងនោះផងដែរភ្ញៀវទេសចរក៏ត្រូវអនុវត្តតាមការណែនាំរបស់អាជីវកម្មផងដែរ៕

ខាងក្រោមនេះ ជាវីដេអូគោលការណ៍ណែនាំស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍៖