(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញវីដេអូគោលការណ៍ណែនាំស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី ក្នុងគោលបំណងឱ្យម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរៀបចំទីតាំងរបស់ខ្លួនឱ្យបានសមស្របនឹងគន្លងប្រក្រតីភាពថ្មី។

ការដាក់ចេេញគោលការណ៍ណែនាំនេះ គឺដើម្បីផ្ដល់សេវាកម្មដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅកម្ពុជា ប្រកបដោយសុខសុវត្ថិភាព ភាពកក់ក្ដៅ ទំនុកចិត្ត និងមិនបារម្ភពីការឆ្លងមេរោគកូវីដ១៩ ក្នុងនោះផងដែរភ្ញៀវទេសចរក៏ត្រូវអនុវត្តតាមការណែនាំរបស់អាជីវកម្មផងដែរ៕

ខាងក្រោមនេះ ជាវីដេអូគោលការណ៍ណែនាំស្តីពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍៖