(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបេក្ខភាពអភិបាលមិនប្រតិបត្តិ តំណាងភាគហ៊ុននិកឯកជន ។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែមករានេះបានបញ្ជាក់ថា អភិបាលមិនប្រតិបត្តិ តំណាងភាគហ៊ុននិកឯកជន ដែលជាសមាជិកក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវផុតអាណត្តិការងារនាខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។ ដូច្នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមប្រកាសជ្រើសរើសបេក្ខជនដែលមានបំណងឈរឈ្មោះ ជាអភិបាលមិនប្រតិបត្តិ តំណាងភាគហ៊ុននិកឯកជន យ៉ាងតិចចំនួន២រូប ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំង នៅក្នុងមហាសន្និបាតភាហ៊ុនិករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់អាណត្តិការងាររយៈពេល៣ឆ្នាំ៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖