(ភ្នំពេញ)៖ ឯកឧត្តម កិតិ្ដនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកជំទាវ ព្រមទាំងសមាជិក សមាជិកា និងមន្ត្រីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋានក្រមប្រឹក្សាធម្មនុញ្ញ សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានជ្រើសរើសជាជ័យលាភី ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ (SUNHAK PEACE PRIZE 2022) ពីមូលមូលនិធិសន្តិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង។

ការទទួលបាន ពានរង្វាន់សន្តិភាព ដ៏ឧត្តុង្គឧត្តមខាងលើនេះ គឺពិតជាស័ក្តិសមនឹងកិត្តិនាមដ៏ថ្លៃថ្លា វិសេសវិសាលរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងបេសកកម្មរំដោះជាតិមាតុភូមិ កសាងនិងថែរក្សាសន្តិភាព ព្រមទាំងដឹកនាំអភិវឌ្ឍប្រទេសជាតិឲ្យបានរីកចម្រើនរុងរឿង តាំងពីដើមរហូតដល់ពេលបច្ចុប្បន្ន។

សមិទ្ធផល សន្តិភាពនៃ សម្តេចតេជោនាយករដ្ឋមន្ត្រី ពិសេស នយោបាយឈ្នះ-ឈ្នះ គឺជាសក្ខីកម្មមួយដែលបង្ហាញ ទៅកាន់ពិភពលោកទាំងមូល ឲ្យឃើញច្បាស់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី ជាមេដឹកនាំដ៏វិសេសវិសាល និងជាមគ្គុទេសក៍ឯកនៃសន្តិភាពសម្រាប់ប្រទេសកម្ពុជា និងជាគំរូសម្រាប់តំបន់ និងពិភពលោក។

ក្នុងឱកាសប្រកបដោយមោទនភាពនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ និងទសបារមីនៃ វត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា សម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជាក្នុងអាណត្តិទី៦ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ និងទទួលបានជោគជ័យថ្មីៗបន្ថែម ទៀតក្នុងការដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកវឌ្ឍនភាពក្នុងអាណត្តិបន្តបន្ទាប់ទៀត៕