(ភ្នំពេញ)៖ មន្ត្រី និងកងកម្លាំងសណ្ដាប់ធ្នាប់ នៃរដ្ឋបាលខណ្ឌឫស្សីកែវ ទាំងអស់ ដោយមានការចូលរួមពីលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ នៅថ្ងៃ៣១ ខែមករា ឆ្នាំ២០២២ នេះ បានទទួលថវិកាលើកទឹកចិត្ត ពីលោក ឯក ឃុនដឿន អភិបាលខណ្ឌ ក្នុងការខិតខំប្រឹងប្រែងបំពេញភារកិច្ចបានល្អប្រសើរ ទាំងការផ្ដល់សេវា និងការថែរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ។

ក្នុងឱកាសប្រគល់និងទទួលថវិកាលើកទឹកចិត្តនេះ លោក ឯក ឃុនដឿន បានក្រើនរំលឹកមន្ត្រីឱ្យយកចិត្តទុកដាក់លើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:ឱ្យបានល្អប្រសើរ ក្នុងទិសដៅធ្វើយ៉ាងណា ឱ្យមានរបៀបរៀបរយល្អតាមដងផ្លូវ គ្មានការកកស្ទះចរាចរ ប្រកបដោយសុខុមាលភាព និងសុខសុវត្ថិភាព សម្រាប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីរួមគ្នាយកចិត្តទុកដាក់លើការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយធានាធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព តាមប្រសាសន៍ដឹកនាំដ៏ឆ្លៀសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕