(កណ្ដាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដកណ្ដាល នឹងបើកការដ្ឋានជួសជុលផ្លូវខេត្តលេខ៣៨៣ នៅក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាលឡើងវិញ ចាប់ពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។

ក្នុងសេចក្ដីជូនដំណឹងរបស់លោក ម៉ឹង យូរឡេង ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា គម្រោងជួសជុលផ្លូវខេត្តលេខ៣៨៣ឡើងវិញនេះ គឺដើម្បីលុបរណ្ដៅរូងនាគ លុបបំបុកមាន់ រួចចាក់កៅស៊ូជាន់ទី២ បាចថ្ម២ស្រទាប់ (DBST) និងចាក់ក្រាលបេតុងសរសៃដេកជាដើម។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល៖