(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានលិខិតថ្លែងអំណរគុណ សូមគោរពជូន៖

*ទី១៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា
*ទី២៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ
*ទី៣៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ
*ទី៤៖ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង
*ទី៥៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានផ្ញើលិខិតរំលែកទុក្ខ ចំពោះមរណភាពឧបាសិកា ឈឹម ឆោម ដែលត្រូវជាម្តាយក្មេករបស់នាយឧត្តមសេនីយ៍។

ក្នុងលិខិតរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចទាំង៤ និងឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ដែលបានផ្ញើលិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារយើងខ្ញុំ ចំពោះមរណភាព ឧបាសិកា ឈឹម ឆោម ត្រូវជាម្តាយ ម្តាយក្មេក ជីដូន ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់របស់យើងខ្ញុំ។

ខ្ញុំបាទសូមគោរពសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។ ការចូលរួមរំលែកទុក្ខនេះ បានបញ្ជាក់នូវទឹកចិត្តស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះរូបខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាន នូវសមានចិត្តដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត។

តាងនាមក្រុមគ្រួសារយើងខ្ញុំទាំងអស់ ខ្ញុំសូមគោរពប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្ដេចក្រឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់, សម្ដេចចៅហ្វាវាំង គង់ សំអុល និងឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមប្រកបដោយពរទាំងឡាយប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»៕