(ភ្នំពេញ)៖ ឧកញ៉ា តាំង គួង ព្រមទាំងសហការីទាំងអស់ នៃក្រុមហ៊ុនឆាយវ៉ាង Sakkin Water ផ្ញើសារអបអរសាទរលោកជំទាវ យ៉ិនទៀង ពុទ្ធិរស្មី ដែលត្រូវបានព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។

តាងនាមថ្នាក់ដឹកនាំព្រមទាំងសហការីទាំងអស់ នៃក្រុមហ៊ុនឆាយវ៉ាង Sakkin Water ឧកញ៉ា តាំង គួង សូមថ្លែងនូវសេចក្តី កោតសរសើរយ៉ាងស្មោះស្ម័គ្រ និងប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ លោកជំទាវ យ៉ិនទៀង ពុទ្ធិរស្មី ដែលបានលះបង់តាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញស្មារតី ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា៕