(សេអ៊ូល, កូរ៉េខាងត្បូង)៖ ពិធីប្រគល់ពានរង្វាន់ «សន្តិភាពស៊ុនហាក់» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានធ្វើឡើងយ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលសិល្បៈសកល ស្ថិតក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ពិធីប្រគល់ពានរង្វាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងដោយមានការចូលរួមដោយថ្នាក់ដឹកនាំសហព័ន្ធសន្តិភាពពិភពលោក និងបណ្តាមេដឹកនាំ អតីតមេដឹកនាំមកពីបណ្តាប្រទេសនានាជាច្រើនរូបទៀត។

នៅក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន ក៏បានឡើងថ្លែងសុន្ទរកថាជាកិច្ចស្វាគមន៍ចំពោះការផ្តល់ពានរង្វាន់ ដែលជាការផ្តល់តម្លៃដ៏ខ្ពង់ខ្ពស់បំផុតជូនសម្តេច សម្រាប់កិច្ចប្រឹងប្រែងក្នុងការដឹកនាំ និងការរកនូវសុខសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន ក៏បានចែករំលែកនូវបទពិសោធន៍ និងការខិតខំប្រឹងប្រែងជាច្រើនរបស់សម្តេច ដើម្បីពន្លត់នូវភ្លើងសង្គ្រាមប្រមាណ ៤ទសវត្សរ៍នៅកម្ពុជា ហើយជំនួសមកវិញនូវការអភិវឌ្ឍ និងការកសាងប្រទេសឱ្យមានភាពរីកចម្រើន ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពល្អប្រសើរ។

ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីប្រកបដោយកិត្តិយស និងមោទនភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជា៖