(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបន្ទុកជា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ ក្នុងនាមសាកលវិទ្យាធិការរង នាយកនាយករងមហាវិទ្យាល័យ មជ្ឈមណ្ឌល ស្ថាប័នចំណុះព្រមទាំងនាយ-ពលទាហាន ជាបុគ្គលិកសិក្សា យោធាចារ្យ និស្សិតសិក្ខាកាមទាំងអស់ ក្នុងសាកលវិទ្យាល័យការពារជាតិ មានក្តីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុតចំពោះ ដំណឹងមរណភាពរបស់ ឧបាសិកា ឡៅ គាវ ត្រូវជាម្តាយបង្កើត របស់លោកឧត្តមសេនីយ៍ទោ ផេង គីមស្រ៊ុន សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ នៅថ្ងៃសៅរ៍៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២៖៤៥នាទី ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ។

នាយឧត្តមសេនីយ៍ សាស្ដ្រាចារ្យ បានចាត់ទុកថា មរណភាពរបស់ឧបាសិកា ឡៅ គាវ គឺជាការបាត់បង់មាតាម្នាក់ ជីដូនម្នាក់ប្រកបដោយព្រហ្មវិហារធម៌របស់កូនៗ និងចៅៗ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសមានទុក្ខ និងសោកស្តាយជាទី បំផុតជាមួយ លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ នៃសពទាំងអស់ ដែលបានបាត់បង់អ្នកម្តាយ ជីដូន ដែលប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងសូមចូលរួមរំលែកទុក្ខដោយសេចក្តីសង្វេគជាទីបំផុត។ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា ឡៅ គាវ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕