(ភ្នំពេញ)៖ នៅពេលលោកអ្នកមានធុរៈ ឬកិច្ចការប្រញាប់ណាមួយ ក្នុងតម្រូវការដកប្រាក់ លោកអ្នកគ្រាន់តែចូលក្នុងអេស៊ីលីដាម៉ូបាល ហើយធ្វើប្រតិបត្តិការពីចម្ងាយ (តាមរយៈដកប្រាក់រហ័ស) ទុកជាមុន នៅពេលទៅដល់ម៉ាស៊ីនអេធីអឹម លោកអ្នកគ្រាន់តែបញ្ជូលលេខសម្ងាត់មាស លោកអ្នកនឹងដកប្រាក់បានភ្លាមៗ បានយ៉ាងងាយស្រួល។

អេស៊ីលីដាម៉ូបាល មានមុខងារមួយឈ្មោះថា ដកប្រាក់រហ័ស Quick Cash ដែលមុខងារនេះជួយបំពេញតម្រូវការរបស់អតិថិជន ក្នុងការដកប្រាក់បានយ៉ាងរហ័ស ងាយស្រួល បានទាំងប្រាក់រៀល ប្រាក់ដុល្លារ (ចាប់ពី១០,០០០រៀល ឬ១០ដុល្លារឡើងទៅ។ ក្នុងមួយថ្ងៃលោកអ្នកអាចដកប្រាក់រហូតដល់ទៅ ១,០០០ដុល្លារ ស្មើនឹង៤លានរៀល) មិនគិតថ្លៃសេវាពីម៉ាស៊ីនអេធីអឹមជាង១ពាន់គ្រឿងរបស់ធនាគារ អេស៊ីលីដា នៅទូទាំងប្រទេស។

ជាពិសេសបើសិនលោកអ្នកចង់ឲ្យបងប្អូន សាច់ញាតិ ដកប្រាក់ក៏បាន គ្រាន់តែផ្តល់លេខសម្ងាត់មាស និងចំនួនទឹកប្រាក់ដែលត្រូវដកនោះ នោះនឹងអាចដកប្រាក់ពីម៉ាស៊ីនអេធីអឹមដែលនៅក្បែរៗផ្ទះ នោះបានដោយងាយស្រួលផងដែរ។

ភាពងាយស្រួលដកប្រាក់បានរហ័សទាន់ចិត្តនេះ គឺគ្រាន់តែលោកអ្នកចូលទៅអេស៊ីលីដាម៉ូបាល ហើយចុច ដកប្រាក់រហ័ស បន្ទាប់មកជ្រើសរើសគណនី រួចហើយបំពេញចំនួនទឹកប្រាក់ (ប្រាក់រៀល ឬដុល្លារ) ដែលត្រូវដកនៅពេលនោះ ប្រព័ន្ធនឹងបង្ហាលលេខសម្ងាត់មាស៦ខ្ទង់ ទៅលោកអ្នក ។ លេខសម្ងាត់មាសនេះ គឺសម្រាប់យកទៅដកនៅម៉ាស៊ីនអេធីអឹម បានយ៉ាងលឿនបំផុត គឺគ្រាន់តែលោកអ្នកទៅដល់ទូរអេធីអឹម ជ្រើសរើសយកដកប្រាក់រហ័សតាមលេខកូដ ហើយបញ្ជូលលេខសម្ងាត់មាស បញ្ចូលទឹកប្រាក់ដែលយើងបានបង្កើតរួច នោះលោកអ្នកនឹងដកប្រាក់បានភ្លាមៗ។

សូមទស្សនាវីដេអូរបៀបដកប្រាក់រហ័សដូចខាងក្រោម៖