(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឍ នាយរងសេនាធិការចម្រុះនៃកងយោធពលខេមភូមិន្ទ សម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង ចំពោះមរណភាពរបស់ឧបាសិកា ឡៅ គាវ ដែលជាម្តាយបង្កើតរបស់ឧត្តមសេនីយ៍ទោ ផេង គីមស្រ៊ុន សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ។

ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឍ បានចាត់ទុកមរណភាពឧបាសិកា ឡៅ គាវ គឺជាការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីដូន ជីដូនទួត ជាទីគោរពស្រឡាញ់ និងគំរូមួយរូប ដែលតែងបានលះបង់កម្លាំងកាយចិត្ត ធនធាន និងពេលវេលា ដើម្បីចិញ្ចឹមបីបាច់កូន និងគាំទ្ររាល់សកម្មភាពរបស់កូនក្នុងបុព្វហេតុជាតិមាតុភូមិ។

លោកឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឍ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឧបាសិកា ឡៅ គាវ ឆាប់បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត៕