(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើនត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗចំនួន១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ ថ្ងៃនេះកម្ពុជារកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន២នាក់ឡើងវិញ ក្រោយគ្មានអ្នកស្លាប់រយៈពេលជិត២ខែមកនេះ http://fna.asia/dae8976

២៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតចាក់វ៉ាក់សាំងជូនកុមារអាយុ៣ឆ្នាំ ដល់៥ឆ្នាំ, ចៅទី២១របស់សម្តេចតេជោ ឆ្លងជំងឺកូវីដ១៩ http://fna.asia/7fd084f

៣៖ នាយករដ្ឋមន្ត្រីជប៉ុន ចង់ឱ្យកម្ពុជា-ជប៉ុន មានទំនាក់ទំនងជាមួយគ្នាកាន់តែសុីជម្រៅ និងក្លាយជាដៃគូសំខាន់ថែរក្សាសន្តិភាពតំបន់ និងពិភពលោក http://fna.asia/cca1724

៤៖ សម្តេចតេជោ ហ៊ុន សែន៖ មីយ៉ាន់ម៉ាអាចចំណាយពេល៥-១០ឆ្នាំទៀត ទើបមានសន្តិភាព បើនៅតែស្ថានភាពបន្តដូចបច្ចុប្បន្ន http://fna.asia/d5e01ea

៥៖ ប្រេសិតពិសេសប្រធានអាស៊ាន ប្រកាសបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅសប្តាហ៍ទី២ ខែក្រោយនេះ ដោយមានបេសកកម្មជួបភាគីពាក់ព័ន្ធ និងជំនួយមនុស្សធម៌ http://fna.asia/7e15ff9

៦៖ វិស័យអចលនទ្រព្យ និងសំណង់ ជាចន្ទល់ដ៏រឹងមាំទ្រទ្រង់សេដ្ឋកិច្ច, ឆ្នាំ២០២២ វិស័យអចលនទ្រព្យនឹងស្ទុះងើបក្នុងរង្វង់៤.១% http://fna.asia/1fc82ee

៧៖ ប្រជាពលរដ្ឋខ្មែរនៅអាមេរិក ជាច្រើនរយនាក់នាំគ្នាជួបជុំធ្វើបាតុកម្មប្រឆាំងតវ៉ាវត្តមានរបស់ជនក្បត់ជាតិ សម រង្ស៉ី នៅលើទឹកដីសហរដ្ឋអាមេរិក http://fna.asia/b712b2f

៨៖ កម្ពុជាច្រានចោលទាំងស្រុងនូវរបាយការណ៍គ្មានមូលដ្ឋាន ដែលចោទប្រកាន់ថា «ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា» http://fna.asia/32725db

៩៖ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ ដោយផ្តោតសំខាន់លើការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយកូវីដ-១៩ http://fna.asia/095d448

១០៖ កម្ពុជាទទូចឱ្យអ្នករាយការណ៍ពិសេសត្រូវបំពេញការងារដោយផ្អែក លើមូលដ្ឋាននៃអង្គហេតុពិត និងគណនេយ្យភាព និងមិនត្រូវធ្វើនយោបាយូបនីកម្មទ្បើយ http://fna.asia/c26acc5