(កំពង់ឆ្នាំង)៖ លោក សោម ភិរុណ ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំក្នុងគោលបំណង ស្រង់បញ្ជីបច្ចុប្បន្នភាពសមាជិកក្រុមបក្ស ដើម្បីស្គាល់រវាងសមាជិក និងប្រធានក្រុម, លេខរៀង សម្រាប់អង្គបោះឆ្នោត លេខការិយាល័យបោះឆ្នោត និងពង្រឹងផ្ទៃក្នុងការងារបក្ស ដើម្បីទប់ស្កាត់រាល់សកម្មភាពញុះញង់ កុហស បោកប្រាស់របស់មជ្ឈដ្ឋានអគតិមួយចំនួន នៅក្នុងមូលដ្ឋានសម្រាប់ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹកក្សាឃុំ សង្កាត់នាពេលខាងមុខ។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមការងារថ្នាក់ស្រុក ខេត្ត ព្រមទាំងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានឃុំឆ្នុកទ្រូ យ៉ាងច្រើន និងអនុវត្តតាមវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួនផងដែរ។

នាឱកាសនោះ លោក សោម ភិរុណ បានផ្តល់ថវិកាដល់ជូនសមាជិកអង្គប្រជុំក្នុងម្នាក់ ថវិកា១០,០០០រៀល និងនំ ១កញ្ចប់ និងបានចូលបុណ្យសពកូនលោក អាពិ ស៊ីត ចំនួន១០០,០០០រៀល។ សរុបចំណាយថវិកា ៥០០,០០០រៀល។

ទន្ទឹមនឹងនោះក្រុមការងារ ក៏បានបន្តចុះបិទស្លាកគណបក្សចំនួន២ផ្ទះ នៅដងផ្លូវលេខ៥២ ផងដែរ៕