(ភ្នំពេញ)៖ ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានកាលករណីលួចបើកល្បែកស៊ីសងខុសច្បាប់ ក្នុង ក្នុងមូលដ្ឋានខណ្ឌ នៅវេនាម៉ោង០៣៖៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចាត់ឱ្យលោក នី សាមិត្ត ប្រធានការិយាល័យសាធារណៈ និងសណ្តាប់ធ្នាប់ខណ្ឌ ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបល្បែងស៊ីសងសុខច្បាប់ តាមប្រព័ន្ធអ៉ីនធើណេតចំនួន២ទីតាំង ដោយឃាត់ខ្លួនមនុស្សចំនួន១៧នាក់។

ទីតាំងទី១ ស្ថិតនៅផ្ទះលេខ៦៣ ផ្លូវលេខ៥៣ និងទីតាំងទី២ ស្ថិតនៅផ្ទះលេខ៦៩ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី១។

ជាលទ្ធផលពិនិត្យឃើញថា ទីតាំងខាងលើនេះពិជាបានបើកល្បែកស៊ីសងខុសច្បាប់ តាមប្រព័ន្ធ Online ដូចសេចក្ដីរាយការណ៍ប្រាកដមែន ក្រុមការងារសម្រេចធ្វើការដកហូតសម្ភាររួមមានកុំព្យូទ័រ ទូរទស្សន៍ និងសម្ភារមួយចំនួនទៀតដែរ បម្រើឱ្យការប្រព្រឹត្តល្បែងស៊ីសងយកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ។

ចំពោះមនុស្សចំនួន១៧នាក់ ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលផ្សារថ្មីទី១ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕