(ភ្នំពេញ)៖ កងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីបំភ្លឺអំពីករណី អតីតវរសេនីយ៍ទោ ជី កុសល នាយរងការិយាល័យអភិវឌ្ឍន៍ យោធភូមិភាគទី៥ ដែលត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ចំពោះការក្លែងបន្លំកាត់តឯកសារសាធារណៈ។

តាមសេចកតីបំភ្លឺរបស់ កងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា លោក ជី កុសល ពិតជាបានប្រព្រឹត្តបទល្មើសក្លែងបន្លំអនុក្រឹត្យ លេខ៨៤៦/អនក្រ.តត ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីដំឡើងឋានន្តរសក្តិខ្លួនឯងជា វរសេនីយ៍ឯក មែន។

ប៉ុន្តែ ដោយបានពិនិត្យវាយតម្លៃអំពីគុណសម្បត្តិរបស់ លោក ជី កុសល បានចូលម្រើកងទ័ពឆ្នាំ១៩៨៥ កងយោធពលខេមរភូមិន្ទ បានស្នើសុំទៅក្រសួងការពារជាតិ ត្រឹមតែលុបឈ្មោះពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទតែប៉ុណ្ណោះ ដោយពុំមានការដាក់ទោសទណ្ឌអ្វីទៀតឡើយ៕

ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់ កងយោធពលខេមរភូមិន្ទ៖