(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងពីដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ ដែលនឹងចាប់ផ្ដើម នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២តទៅ។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News បានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារអាយុ៣ឆ្នាំ ដល់ក្រោម៥ឆ្នាំនេះ នឹងធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្ត, មន្ទីរពេទ្យបង្អែកស្រុក និងនៅតាមមណ្ឌលសុខភាពទូទាំងខេត្ត។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម៖