(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៤៨៨នាក់ (ករណីនាំចូល១៥នាក់ និងសហគមន៍៤៧៣នាក់), ជាសះស្បើយ៣០៥នាក់ និងអ្នកស្លាប់៣នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤២៤លាន ៩៩ម៉ឺននាក់ ស្លាប់ជាង ៥លាន ៩០ម៉ឺននាក់ និងជាសះស្បើយជាង ៣៥០លាន ៥១ម៉ឺននាក់!

៣៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ ភូមិសាស្រ្តឃុំទួលគគីរ ជាទីតាំងដែលគេយកសម្តេចទៅបាញ់សម្លាប់ចោល

៤៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៥,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៨២នាក់ស្លាប់ ក្នុង១ថ្ងៃ

៥៖ លោក ហ៊ុន ម៉ានី អះអាងថា លោក ហ៊ុន ម៉ាណែត ជាឥស្សរជន ដែលមានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំ

៦៖ ថៃ៖ មនុស្ស ១៨,៨៨៣នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

៧៖ រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី៣ នៃខែកុម្ភៈ កម្ពុជាទទួលបានភ្ញៀវជិត២០ម៉ឺននាក់

៨៖ អូស្រ្តាលី បើកព្រំដែនឡើងវិញទាំងស្រុង ក្រោយបិទអស់ជិត ២ឆ្នាំ ដោយសារកូវីដ-១៩

៩៖ គ្រាប់ស្វាយចន្ទីកម្ពុជា នឹងត្រូវយកទៅដាក់តាំងបង្ហាញក្នុងពិព័រណ៍ម្ហូបអាហារកម្រិតពិភពលោកនៅជប៉ុន នៅខែក្រោយនេះ

១០៖ យោធាមីយ៉ាន់ម៉ានឹងឡើងតតាំងជាមួយ ICJ ជុំវិញរឿងក្តីរ៉ូហ៊ីងយ៉ា ដោយគ្មានលោកស្រី ស៊ូ ជី

១១៖ ខែដំបូងឆ្នាំនេះ កម្ពុជាទទួលចំណូលជាង៥៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ

១២៖ សេតវិមាន៖ លោក បៃដិន នឹងជួបលោក ពូទីន បើការឈ្លានពានមិនកើតឡើង

១៣៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៣៩៤,៤៣០នាក់ (គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២)

១៤៖ អូស្ត្រាលីចង់ឲ្យបើកការស៊ើបអង្កេតពេញលេញ ករណីចិនបាញ់កាំរស្មីឡាស៊ែរ ដាក់យន្តហោះយោធាខ្លួន

១៥៖ អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo ដែលពូកែរករឿងចិន ត្រៀមធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ នៅសប្តាហ៍ក្រោយ

១៦៖ អ៉ីស្រាអែលនឹងចាប់បើកទទួលភ្ញៀវទេសចរទាំងអស់ នៅដើមខែក្រោយ ទោះពួកគេបានចាក់វ៉ាក់សាំង ឬអត់ក៏ដោយ

- ព័ត៌មាន Fresh News Plus

១៖ តើក្រុមហ៊ុនលក់ទំនិញយក្ស Amazon កើបលុយបានប៉ុន្មាននៅក្នុងរយ:ពេល៣ឆ្នាំចុងក្រោយនេះ ខណ:ដែលពិភពលោកកំពុងជួបវិបត្តិកូវិដ១៩?

២៖ អបអរសាទរ! BTS និង TXT ទទួលបានពានរង្វាន់ «Gold Creator» ពីក្រុមហ៊ុន TikTok

៣៖ U23 កម្ពុជា ចាញ់ U23 ទីម័រកើត ១-០ នៅចាំអ៊ុតលទ្ធផលរវាងថៃ និងវៀតណាមនៅពាន AFF U23

៤៖ Man Utd បន្ថែម ២គ្រាប់ចុងម៉ោងទៅលើគូប្រជែង Leeds United បន្តឈរនៅតំណែង Top-4

៥៖ Winter Olympics 2022 ត្រូវបានបិទបញ្ចប់ជាផ្លូវការ គ្រាដែលប្រធាន IOC បំផុសឲ្យមានសាមគ្តីភាពក្នុងកីឡា

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)