(ភ្នំពេញ)៖ ដើម្បីអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវឺដ១៩ (អូមីក្រុង) នៅក្នុងសហគមន៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានណែនាំរដ្ឋបាលរាជធានី-ខេត្ត បន្តជំរុញ និងពង្រឹង ការអនុវត្តវិធានការ «៣ការពារ ៣កុំ» ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការអនុវត្តនីតិវិធីស្ដង់ដាអប្បបរមា (SOP) តាមមគខ្នងប្រក្រតីភាពថ្មី ព្រមទាំងណែនាំម្ចាស់អាជីវកម្មហាង និងម្ចាស់/អ្នកគ្រប់គ្រងអាជីវកម្មផ្សារទំនើប ខ្នាតធំ ផ្សារទំនើបខ្នាតតូច និងផ្សារសាធារណៈទាំងអស់ ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុកតាមគង្គង ប្រក្រតីភាពថ្មី (Carrying Capacity Management System)។

ក្នុងន័យនេះ ម្ចាស់អាជីវកម្មហាង និងម្ចាស់/ អ្នកគ្រប់គ្រងអាជីវកម្មផ្សារទំនើបខ្នាតធំ ផ្សារទំនើបខ្នាតតូច និងផ្សារសាធារណៈទាំងអស់ត្រូវចូលរួមអនុវត្តការប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុកតាមគន្លងប្រក្រតីភាពថ្មី (Carrying Capacity Management System) តាមរយៈ គេហទំព័រ www.camccms.org  ឬស្កេន QR code (ដែលមានភ្ជាប់ដូចខាងក្រោម) ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រសិទ្ឋភាពខ្ពស់។

ខាងក្រោមនេះជាវីដេអូបង្ហាញអំពីរបៀបប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក សម្រាប់ហាង ផ្សារ តាមគន្លងប្រក្រតីថ្មី៖