(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ និងដូសទី២ (ដូសមូលដ្ឋាន) ជូនដល់កុមារដែលមានអាយុ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ នៅមណ្ឌលសុខភាព «មេសរ ថ្ងក» ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

លោក តូច ប៉ូលីវ៉ា បានថ្លែងថាសូមឪពុក ម្តាយ និងអាណាព្យាបាលដែល មានកូនចាប់ពីអាយុ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ សូមប្រញាប់នាំកូនទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្នា ព្រោះរដ្ឋបាលខេត្តនឹងបើកយុទ្ធនារការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ និងដូសទី២ (ដូសមូលដ្ឋាន) នៅតាមបណ្តាក្រុង ស្រុកទាំង០៨ នៃខេត្តស្វាយរៀង។

លោកបានបន្ថែមថា មុនពេលជូនកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំពោះកូនៗដែលមានបញ្ហាសុខភាព ដូចជា៖ ក្ដៅខ្លួន ក្អក កណ្ដាស់ ផ្តាសាយ ពិបាកដកដង្ហើម ឬរោគសញ្ញាផ្សេងៗទៀត សូមទៅពិនិត្យសុខភាពជាមុនសិន ចៀសវាងប៉ះពាល់ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀត និងសូមប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថាការចាក់វ៉ាក់សាំងនេះនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ តទៅ ចាប់ពីម៉ោង ៧៖៣០នាទីព្រឹក ដល់ម៉ោង ១១៖៣០នាទី និងពីម៉ោង០១រសៀល ដល់ម៉ោង ០៤រសៀល ជារៀងរាល់ថ្ងៃរហូតដល់បញ្ចប់ជាស្ថាពរនៅតាមទីតាំង និង កាលបរិច្ឆេទ ដែលរៀបចំដោយរដ្ឋបាល ក្រុង ស្រុក មានដូចខាងក្រោម៖

ទី១៖ មណ្ឌលចាក់វ៉ាក់សាំង ក្រុងស្វាយរៀង មណ្ឌលសុខភាពសង្ស័រ សង្កាត់សង្ឃ័។
ទី២៖ មន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត
ទី៣៖ ស្រុកកំពង់រោទិ៍ មណ្ឌលសុខភាពញរ
ទី៤៖ ៤មន្ទីរពេទ្យបង្អែកស្វាយទាប ស្រុកស្វាយទាប។
*ទី៥៖ ស្រុករំដួល មណ្ឌលសុខភាពថ្លាធ្នង់
ទី៦៖ មណ្ឌលសុខភាពមេ សរថ្ងក ស្រុកចន្ទ្រា
ទី៧៖ ស្រុកស្វាយជ្រំ មណ្ឌលសុខភាពតាសួស មណ្ឌលសុខភាពដូនស មណ្ឌលសុខភាពស្វាយអង្គ និងមណ្ឌលសុខភាពគ្រួស
*និងទី៨៖ ស្រុករមាសហែក វត្តអណ្តូងពោធិ៍ វត្តក្រញូង វត្តក្រសាំង និងវត្តអំពិល៕