(ភ្នំពេញ)៖ លោក យូ សិរីវុឌ្ឍ និងក្រុមការងារ លោក ផេង គីមស្រ៊ុន, លោក ភឺន ផល្លា, លោក ទៀ ណារ៉ាវុទ្ធ, លោក គង់ លីវ៉ា និង លោក កែវ ផុង សូមសម្តែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះលោក លី សាម៉េត ក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជា តែងតាំងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរលោក លី សាម៉េត ហៅគ្រូមា ព្រមទាំងក្រុមគ្រួសារទាំងមូល បានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយពលមាំមួន អាយុយឺនយូរ ប្រាជ្ញាភ្លឺថ្លា ចូលរួមចំណែកជួយបំពេញការងារសម្តេចតេជោ ហ៊ុន សែន ឱ្យទទួលបាននូវជោគជ័យជាបន្តបន្ទាប់លើសមរភូមិនយោបាយ។

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងឱ្យលោក លី សាម៉េត និងក្រុមគ្រួសារ បានជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕