(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងមិនបិទផ្សារ បិទរាជធានីភ្នំពេញ បិទប្រទេស ដូចឆ្នាំ២០២១ទៀតនោះឡើយ

២៖ សម្តេចតេជោ ហ៊ុន សែន ព្រមានមិននិយាយជាមួយនរណាដែលព្យាយាមសម្របសម្រួលឱ្យសម្តេច សន្ទនាជាមួយមេដឹកនាំក្រុមប្រឆាំងក្រៅច្បាប់

៣៖ សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកក្រុមអ្នកវិភាគរឿង កំពង់ផែទឹកជ្រៅ អាចកា្លយជាអន្ទាក់បំណុលរបស់ចិន អន់ជាសត្វតិរច្ឆាន ឬប្រេត ដែលមិនស្គាល់ប្រទេសខ្លួនឯង

៤៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា៖ ការយកឈ្នះកូវីដ១៩ មិនចំណុះតែលើរាជរដ្ឋាភិបាល ឬក្រសួងសុខាភិបាលនោះទេ គឺទាមទារឱ្យមានការចូលរួមពីពលរដ្ឋគ្រប់រូប

៥៖ សម្តេចតេជោ ហ៊ុន សែន៖ បើលោក ហ៊ុន ម៉ាណែត ធ្វើអំពើមិនល្អ សម្តេចមិនគាំទ្រឱ្យធ្វើបេក្ខភាពនាយករដ្ឋមន្រ្តីនោះទេ

៦៖ សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យខិតខំទាំងអស់គ្នា ដើម្បីកាត់បន្ថយសំរាមហូរចូលលូ ប្រឡាយ និងទន្លេ ខណៈសំរាមក្នុងរាជធានីភ្នំពេញ មួយថ្ងៃប្រមាណ៣ពាន់តោន

៧៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណថ្នាក់ដឹកនាំជប៉ុន ដែលបានស្វាគមន៍ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាដំណើរបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ

៨៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ឱសថស្ថានកុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ១៩ និងណែនាំឲ្យក្រសួងសុខាភិបាល ពង្រឹងការត្រួតពិនិត្យគុណភាពឱសថ

៩៖ សម្តេចតេជោ ហ៊ុន សែន៖ ចង់បំបាត់ភាគីយោធាមីយ៉ាន់ម៉ា ស្មើនឹងចង់យកក្បាលទៅបុកជញ្ជាំង

១០៖ កូនស្រីម្នាក់ និងចៅចំនួន៥នាក់របស់ សម្តេចតេជោ ហ៊ុន សែន ឆ្លងជំងឺកូវីដ១៩

- ព័ត៌មាន Fresh News Plus

១៖ SoftBank បានកាត់បន្ថយភាគហ៊ុនរបស់ខ្លួនពីក្រុមហ៊ុន Alibaba ដើម្បីបង្កើនការវិនិយោគទៅលើអាជីវកម្ម ទើបបង្កើតថ្មី

២៖ តើកម្មវិធី Telegram ដំណើការបានយ៉ាងដូចម្ដេចទាំងដែលគ្មានប្រាក់ចំណូលសូម្បីតែមួយសេន?

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)