(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ ១៩,៣លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណ ៣២,១ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,២៨៩,៤១៤នាក់ (ស្លាប់ ១៤៦,៧៩៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៥៤,២៨៤នាក់ (ស្លាប់ ៥៥,៧៧៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,២៧៣,៩៥៨នាក់ (ស្លាប់ ៣២,៤៣៣នាក់)
* វៀតណាម ឆ្លងចំនួន ២,៨៩០,៥២២នាក់ (ស្លាប់ ៣៩,៦៨២នាក់)
* ថៃ ឆ្លងចំនួន ២,៧៤៩,៥៦១នាក់ (ស្លាប់ ២២,៦៩៤នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២២,២៩៣នាក់ (ស្លាប់ ៩៥៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៧២,១២៧នាក់ (ស្លាប់ ១៩,៣៤៤នាក់)
* ទ្បាវ ឆ្លងចំនួន ១៤១,៤៤១នាក់ (ស្លាប់ ៦១៣នាក់)
* កម្ពុជា ឆ្លងចំនួន ១២៧,៥៧៥នាក់ (ស្លាប់ ៣,០២២នាក់)
* ព្រុយណេ ឆ្លងចំនួន ៤១,០៤៩នាក់ (ស្លាប់ ១១២នាក់)៕