(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ ១៩,៥លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណ ៣២,១ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៣៥០,៩០២នាក់ (ស្លាប់ ១៤៧,០២៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៥៥,៧០៩នាក់ (ស្លាប់ ៥៥,៩៧៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,៣០៥,១៥៧នាក់ (ស្លាប់ ៣២,៤៨៨នាក់)
* វៀតណាម ឆ្លងចំនួន ២,៨៩០,៥២២នាក់ (ស្លាប់ ៣៩,៦៨២នាក់)
* ថៃ ឆ្លងចំនួន ២,៧៧០,៧៩៣នាក់ (ស្លាប់ ២២,៧៣៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៤២,៦០៥នាក់ (ស្លាប់ ៩៦៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៧៥,៥០៨នាក់ (ស្លាប់ ១៩,៣៤៩នាក់)

* ទ្បាវ ឆ្លងចំនួន ១៤១,៦៩៤នាក់ (ស្លាប់ ៦១៦នាក់)

* កម្ពុជា ឆ្លងចំនួន ១២៨,១៣៣នាក់ (ស្លាប់ ៣,០២៣នាក់)
* ព្រុយណេ ឆ្លងចំនួន ៤៤,៣៣៤នាក់ (ស្លាប់ ១១២នាក់)៕