(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ ១៩,៧លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណ ៣២,២ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៤០៨,៣២៨នាក់ (ស្លាប់ ១៤៧,៣៤២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៥៧,៣៤២នាក់ (ស្លាប់ ៥៦,១៦៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,៣៣៧,២២៧នាក់ (ស្លាប់ ៣២,៥៣៤នាក់)
* វៀតណាម ឆ្លងចំនួន ៣,០៤១,៥០៦នាក់ (ស្លាប់ ៣៩,៨៨៤នាក់)
* ថៃ ឆ្លងចំនួន ២,៧៩៤,៣៥០នាក់ (ស្លាប់ ២២,៧៧១នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៦១,១៩៨នាក់ (ស្លាប់ ៩៧៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៧៨,៤៤៦នាក់ (ស្លាប់ ១៩,៣៥៣នាក់)
* ទ្បាវ ឆ្លងចំនួន ១៤១,៩៣៣នាក់ (ស្លាប់ ៦១៧នាក់)
* កម្ពុជា ឆ្លងចំនួន ១២៨,៥៩៩នាក់ (ស្លាប់ ៣,០២៦នាក់)
* ព្រុយណេ ឆ្លងចំនួន ៤៨,០៥៥នាក់ (ស្លាប់ ១១៣នាក់)៕