(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៤៧៩នាក់ ក្នុងនោះករណីនាំចូលចំនួន២៦នាក់ និងឆ្លងក្នុងសហគមន៍៤៥៣នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៥០៣នាក់ និងអ្នកស្លាប់១នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៩,០៧៨នាក់, អ្នកជាសះស្បើយសរុបចំនួន១២២,៣៨០នាក់, ស្លាប់សរុបចំនួន៣,០២៧នាក់៕