(ភ្នំពេញ)៖ លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២នេះ កំពុងដំណើការនីតិវិធីបើកការស៉ើបសួរលើក្រុមជនត្រូវចោទចំនួន០៧នាក់ ដែលជាប់ពាក់ព័ន្ធបទល្មើស ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសាសាធារណ:ក្លែង ទៅឆបោកលុយប្រមាណ២លានដុល្លារ។ នេះបើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំតុលាការ។

សូមបញ្ជាក់ថា កម្លាំងនគបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យស្រី ប្រុសចំនួន៧នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធ ក្លែងបន្លំឯកសារ និងប្រើប្រាក់ឯកសាសាធារណៈក្លែង ទៅឆបោកយកប្រាក់ចំនួន៤ករណីផ្សេងគ្នា ដែលមានទឹកប្រាក់ប្រមាណជាង២លាន់ដុល្លារ។

បើស្តាប់តាមចម្លើយក្រុមជនសង្ស័យនៅមានបក្សពួកជាច្រើននាក់ទៀតកំពុងរត់គេចខ្លួន នៅឡើយ។ ខណៈជនសង្ស័យដែលឃាត់ខ្លួនបាន រួមមាន ទី១៖ ឈ្មោះ វ៉ាន់ សុវត្តិឌី ហៅជៀប ជូពីដារី ហៅ លឹម លីងយី ភេទស្រី អាយុ៤៦ឆ្នាំ ជាអ្នកគួកជេរដី, ទី២៖ឈ្មោះ លាស់ យូ ហៅ បូ វណ្ណៈ ជាអ្នកទិញលក់គោ, ទី៣៖ឈ្មោះ ងេត បាញ ហៅ យម អេង ភេទស្រីអាយុ៣៩ឆ្នាំ, ទី៤៖ ឈ្មោះ ជុំ ភាព អាយុ៣៥ឆ្នាំ ជាភ្នាក់ងារ សេវាកម្មប្រាក់កម្ចី និងអចលនទ្រព្យ, ទី៥៖ ឈ្មោះ កង ស៊ីណាត ហៅសំណាង ហៅប្រុស ហៅបាក់ អាយុ៤២ឆ្នាំ ជាអ្នកគគួកជេរដី, ទី៦៖ ឈ្មោះ កង់ ចាន់ធឿន ហៅម៉ៅ ឌឿន អាយុ៤៥ឆ្នាំ និងទី៧៖ ឈ្មោះ ហេង សម្ភស្ស ហៅ ហេង សំភ័ស្ស, ហៅ យូ ស្រីមុំ ភេទស្រី អាយុ៣១ឆ្នាំ។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតអត្តសញ្ញាណប័ណ្ណក្លែងក្លាយ, សៀវភៅគ្រួសារក្លែងក្លាយ, វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្លែងក្លាយ, សៀវភៅមូលប្បទានបត្រធានាគារប្រៃសណីយ៍កម្ពុជា ១ក្បាល ព្រមទាំងឯកសារមួយចំនួនទៀត៕