(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៤៧០នាក់ ក្នុងនោះករណីនាំចូលចំនួន៣៥នាក់ និងឆ្លងក្នុងសហគមន៍៤៣៥នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៤៩៧នាក់ និងអ្នកស្លាប់៥នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៩,៥៤៨នាក់, អ្នកជាសះស្បើយសរុបចំនួន១២២,៨៧៧នាក់, ស្លាប់សរុបចំនួន៣,០៣២នាក់៕