(ភ្នំពេញ)៖ លោក ឯក ឃុនដឿន ប្រធានគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ បានណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋានត្រូវធ្វេីគំរូល្អ ធ្វេីអំពេីល្អ បម្រើប្រជាពលរដ្ឋឱ្យល្អ ជាពិសេសពន្យល់បងប្អូនមិត្តភក្តិ ឱ្យចូលរួមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ការណែនាំបែបនេះរបស់លោក ឯក ឃុនដឿន ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាមកពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ នៃគណបក្សប្រជាជនកម្ពុជា សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ប្រមាណជា២២៦នាក់ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយមានការចូលរួមពីលោក ជុំ បាយ័នវិបុល អនុប្រធានគណបក្សខណ្ឌ និងលោកស្រី រាជ ផាវឿន ប្រធានគណបក្សសង្កាត់។

ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ ក៏បានឆ្លៀតឱកាសឧបត្ថម្ភដល់ក្រុមការងារគណបក្ស ចំនួន២២៦នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន ឣង្ករ២០គីឡូក្រាម, ក្រមាបក្ស១, សៀវភៅគម្របបក្សមួយក្បាល (របស់បក្សសង្កាត់) និងថវិកា២ម៉ឺនរៀល៕