(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៩ករណី ក្នុងនោះ ករណីប្រើប្រាស់១០ករណី, ជួញដូរ២ករណី, ដឹកជញ្ជូនរក្សាទុក៦ករណី, បេីកបរក្រោមឥទ្ធពល១ករណី និងឃាត់ខ្លួនជនសង្ស័យ៣៦នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៩៨០ករណី ឃាត់មនុស្ស២២៣៥នាក់ (ស្រី១៨០នាក់)៕