(ភ្នំពេញ)៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត់ បានបង្ហាញទស្សនៈមួយចំនួនជុំវិញសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ដែលកំពុងក្លាយជាប្រធានបទក្តៅគគុក សម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ។

ជាសរុបរួមសម្រាប់ទស្សនៈ លោកបណ្ឌិត ការណ៍ដែលរុស្ស៉ីវាយប្រហារដោយយោធាទៅលើអ៊ុយក្រែន (មិនមែនជាការឈ្លានពានទេ) គឺជាការជូនដំណឹងជាសាធារណៈមួយទៅកាន់ពិភពលោក ជាពិសេសប្រទេសទន់ខ្សោយថា មុននឹងធ្វើអ្វីក៏ដោយត្រូវស្គាល់ពីខ្លួនឯងឲ្យច្បាស់ ហើយក៏ត្រូវស្គាល់ពីសត្រូវឲ្យបានច្បាស់ដែរ កុំសង្ឃឹមផ្ដេកផ្ដួលទៅលើការសន្យាពីបណ្តាប្រទេសនេះ ប្រទេសនោះខ្លាំងពេក ពោលគឺគ្មានអ្នកណាមកជួយយើងទេ ក្រៅពីតែខ្លួនឯងទេ។

រីឯអ្នកសន្យាទាំងនោះបានត្រឹមត ស្រែកថ្កោលទោសពីចម្ងាយ និងដាក់ទណ្ឌកម្មទៅលើរុស្ស៊ីតែប៉ុណ្ណោះ ក្នុងពេលដែលសង្គ្រាមបាន និងកំពុងឆាបឆេះទៅហើយ ។ ខ្ញុំនិយាយបែបនេះ មិនមែនខ្ញុំលើកទឹកចិត្តឲ្យមានសង្គ្រាមនោះទេ ។

លោកបានសរសើរដោយស្មោះចំពោះភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំប្រទេសរុស្ស៉ី ជាពិសេស លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលតែងតែប្រឆាំងដាច់ខាតការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសលោកខាងលិច៕

ខាងក្រោមនេះជាទស្សនៈទាំងស្រុងរបស់លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត់៖