(ភ្នំពេញ)៖ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន និងលោកស្រី ម៉េង សុផល ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី មានសេចក្តីសោកស្តាយ និងទុក្ខដ៏ក្រៀមក្រំជាទីបំផុត ដោយឧបាសិកា កូ យ៉ាន ត្រូវជាម្តាយបង្កើត និងម្តាយក្មេក ជីដូន យាយទួត ជាទីស្រឡាញ់បំផុតបានទទួលមរណភាព នៅថ្ងៃច័ន្ទ ១២រោច ខែមាឃឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០០៖៤៩នាទី ក្នុងជន្មាយុ ៩១ឆ្នាំ ដោយជរាពាធ។

សពឧបាសិកា កូ យ៉ាន ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមគន្លងប្រពៃណី និងព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិកណ្តាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដំណឹងនេះ ចាត់ទុកជាសេចក្តីជូនដំណឹងដល់ លោកជំទាវ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយ សូមមេត្តាជ្រាប និងសូមមេត្តាអញ្ជើញចូលរួមបុណ្យសពតាមការគួរ៕