(សៀមរាប)៖ ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ ក្រោមប្រធានបទ «ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា» អមជាមួយការប្រកាសយុទ្ធនាការ «កម្ពុជាស្អាត» ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games 2023) គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានចេញផ្សាយនូវវីដេអូបទយកការណ៍ស្តីពីជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (ASEAN Clean Tourist City) របស់ក្រុងសៀមរាប។

គួររំលឹកផងដែរថា ជ័យលាភីនេះត្រូវបានប្រគល់ជូននាឱកាសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលបានរៀបចំឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ទីក្រុងទេសចរណ៍ឆ្នើមរបស់កម្ពុជាចំនួន៣បានជាប់ជាជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ រួមមាន៖ ក្រុងបាត់ដំបង ក្រុងព្រះសីហនុ និងក្រុងសៀមរាប ក្នុងចំណោមទីក្រុងទេសចរណ៍ចំនួន២១នៅក្នុងតំបន់អាស៊ាន៕

សូមទស្សនាវីដេអូក្រុងសៀមរាបទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ដូចតទៅ៖