(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន២៣៧នាក់ ក្នុងនោះករណីនាំចូលចំនួន៣០នាក់ និងឆ្លងក្នុងសហគមន៍២០៧នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ៣០៥នាក់ និងស្លាប់១នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៣,៧៣៨នាក់, អ្នកជាសះស្បើយសរុបចំនួន១២៨,៣០០នាក់, ស្លាប់សរុបចំនួន៣,០៤៥នាក់៕