(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង ២៣៧នាក់ (ករណីនាំចូល៣០នាក់ និងសហគមន៍ ២០៧នាក់), ជាសះស្បើយ៣០៥នាក់ និងស្លាប់១នាក់ដោយជំងឺកូវីដ១៩

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤៥៣លាន ៦៣ម៉ឺននាក់ ស្លាប់ជាង ៦លាននាក់ និងជាសះស្បើយជាង ៣៨៧លាន ៥៩ម៉ឺននាក់!

៣៖ ក្រសួងការបរទេស បង្ហាញលទ្ធផលជំនួបរវាង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថានប្រចាំកម្ពុជា

៤៖ WHO ធ្លាប់ផ្ដល់យោបល់ឱ្យអ៊ុយក្រែន បំផ្លាញវីរុសក្នុងមន្ទីរពិសោធន៍ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនូវជំងឺឆ្លង, នេះបើតាម Reuters

៥៖ ប្រមុខការទូតកម្ពុជា៖ ASEM ត្រូវតស៊ូបន្តទៀត ដើម្បីធានាវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

៦៖ WHO៖ មន្ទីរសម្ភពមួយក្នុងចំណោមមន្ទីរពេទ្យចំនួន១៨ទៀតនៅអ៊ុយក្រែន ត្រូវបានរងការវាយប្រហារតាមផ្លូវអាកាស

៧៖ ក្រសួងការបរទេស បង្ហាញសេចក្ដីប្រកាសព័ត៌មានរួម ស្តីពីកម្ពុជា និងសហភាពអឺរ៉ុប រៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះ លើកទី១១

៨៖ លោក ហ្សេលេនស្គី បដិសេធការចោទប្រកាសថា អ៊ុយក្រែនត្រូវបានប្រើប្រាស់ជា «ទីតាំងផលិតអាវុធគីមី ឬអាវុធប្រល័យលោក»

៩៖ កម្ពុជាចង់បើកស្ថានទូតនៅប៉ាគីស្ថាន ខណៈប្រមុខការទូតប៉ាគីស្ថាន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ឆ្នាំនេះ

១០៖ នាយករដ្ឋមន្រ្តីចិន លី ខឺឈាង បញ្ជាក់ថា លោកនឹងលាលែងពីតំណែង នៅខែមីនា ឆ្នាំក្រោយ

១១៖ សេចក្តីព្រាងគោលនយោបាយស្វាយចន្ទីកម្ពុជា ឈានដល់ការប្រមូលធាតុចូលចុងក្រោយ ខណៈតម្លៃ និងទិន្នផលឆ្នាំនេះធ្លាក់ចុះ

១២៖ នាយករដ្ឋមន្រ្តីហូឡង់៖ «ការពិចារណាបញ្ចូលអ៊ុយក្រែនជា សមាជិករបស់សហភាពអឺរ៉ុប អាចនឹងចំណាយពេលរាប់ខែ ឬរហូតដល់រាប់ឆ្នាំ»

១៣៖ លោកស្រី កែ ឡេង ស្នើអង្គការតម្លាភាព ឱ្យដកវីដេអូសម្ភាសលោកស្រីចេញពីកម្មវិធី «ស្រ្តីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាឆ្នាំ២០២១» ដោយសារភ្ជាប់ទៅនឹងរឿងនយោបាយ

១៤៖ សហរដ្ឋអាមេរិកអះអាងថា កូរ៉េខាងជើងកំពុងធ្វើតេស្ដលើប្រព័ន្ធមីស៊ីល ICBM ថ្មីមួយ

១៥៖ ក្រសួងការងារ បង្ហាញលទ្ធផលនៃការដោះស្រាយវិវាទការងាររួម នៅក្រុមហ៊ុន Naga, អតីតបុគ្គលិក១៤៧នាក់ ក្នុងចំណោម៣៧៣នាក់ ទទួលយកដំណោះស្រាយ

១៦៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ៣៨,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,២៤៧នាក់ស្លាប់ ក្នុង១ថ្ងៃ

១៧៖ ឆ្នាំមុនពាណិជ្ជកម្មកម្ពុជា-អឺរ៉ុប កើនដល់ ៤,៥ពាន់លានអឺរ៉ូ, ភាគីទំាំង២ បន្តពិភាក្សាឡើងវិញ ក្រោយការដកផ្នែកខ្លះ នៃ EBA

១៨៖ ក្រុមប្រឹក្សាសន្តិសុខ UN កោះប្រជុំបន្ទាន់ស្ដីពីអាវុធជីវសាស្រ្តនៅអ៊ុយក្រែន តាមការស្នើរបស់រុស្ស៊ី

១៩៖ ធនាគារពិភពលោក អនុម័តហិរញ្ញប្បទាន ចំនួន១១៣លានដុល្លារ ជួយលើកកម្ពស់សេវាថែទាំសុខភាពនៅកម្ពុជា

២០៖ រុស្ស៉ីអំពាវនាវឲ្យអាមេរិកបញ្ឈប់ សកម្មភាពជ្រុលនិយម របស់ក្រុមហ៊ុន Meta ដែលជំរុញឲ្យមានហិង្សា

២១៖ ស្ថាប័នប៉ូលិសអន្តរជាតិ បដិសេធការអំពាវនាវឱ្យដកសមាជិកភាពរបស់រុស្ស៉ី ប៉ុន្តែនឹងផ្លាស់ប្តូរនីតិវិធីមួយចំនួន

២២៖ ថៃ៖ មនុស្សជាង ២៤,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៣នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

- ព័ត៌មាន Fresh News Plus

១៖ ikTok និង Oracle ខិតជិតដល់កិច្ចព្រមព្រៀង «រក្សាទុកទិន្នន័យអ្នកប្រើអាមេរិក» ដោយកាត់ផ្ដាច់ចេញពីក្រុមហ៊ុនចិន

២៖ YouTube និង Google Play ផ្អាកសេវាកម្មលើការទូទាត់ប្រាក់នៅក្នុងប្រទេសរុស្ស៊ី

៣៖ Facebook អនុញ្ញាតជាបណ្ដោះអាសន្ន ចំពោះការបង្ហោះអំពីសង្គ្រាមអ៊ុយក្រែន ដែលអំពាវនាវឱ្យមានអំពើហិង្សាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី

៤៖ UEFA បើកការស៊ើបអង្កេត អាកប្បកិរិយាប្រធានក្លិប PSG ក្រោយចាញ់ Real ជ្រុះចេញពី UCL

៥៖ អត្តពលិកអ៊ុយក្រែន អំពាវនាវឲ្យមានសន្តិភាព ជាមួយនឹងការលើកបដា នៅឯព្រឹត្តិការណ៍ Beijing Games

៦៖ កីឡាកររុស្ស៊ី និងប៊ែលឡារុស អំពាវនាវឲ្យមានសន្តិភាព ខណៈសង្គ្រាមនៅអ៊ុយក្រែនកាន់តែឃោរឃៅ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)