(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណជាង២៣.៨លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណជាង ៣៣,១ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសវៀតណាម និងប្រទេស ម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៨៨៧,៩៨៣នាក់ (ស្លាប់ ១៥១,៧០៣នាក់)
* វៀតណាម ឆ្លងចំនួន ៥,៤៤៨,៩៣៥នាក់ (ស្លាប់ ៤១,២២៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,៧៧៤,៧៨៦នាក់ (ស្លាប់ ៣៣,៦៤៣នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៦៩,៥២៣នាក់ (ស្លាប់ ៥៧,៣១៧នាក់)
* ថៃ ឆ្លងចំនួន ៣,១៦១,២៤១នាក់ (ស្លាប់ ២៣,៦៤៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ៩១៧,១០៣នាក់ (ស្លាប់ ១,១២៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦០៤,២១៩នាក់ (ស្លាប់ ១៩,៤០៣នាក់)
* ទ្បាវ ឆ្លងចំនួន ១៤៥,៥០៧នាក់ (ស្លាប់ ៦៤០នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៣,៧៣៨នាក់ (ស្លាប់ ៣,០៤៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១០៦,៩៣៦នាក់ (ស្លាប់ ១៥៨នាក់)៕